Ford Ranger និង Ford Everest រចនារូបរាងថ្មី កាន់តែកាច បំពាក់ដោយម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន!

admin By admin June 16, 2026

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។

ក្នុងនោះ គ្រប់ម៉ូឌែលរបស់ Ford Ranger នឹងត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះ ក៏មានការកែលម្អលើម៉ូឌែល​ផ្សេងៗ និងបន្ថែមជម្រើសថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ក្នុងការជ្រើសរើសតាមតម្រូវការផ្ទាល់ខ្លួន។​

ជាពិសេស សម្រាប់ម៉ូឌែល Ford Ranger XL ត្រូវបានបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖

-ប្រអប់លេខប្តូរពី 6 លេខ ទៅជាប្រអប់លេខ 10 លេខអូតូថ្មី

-បង្កើនទំហំអេក្រង់កម្សាន្តពី 10 អ៊ីញ ទៅ 12 អ៊ីញ

-ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command)

-កាមេរ៉ាមើលក្រោយកម្រិតភាពច្បាស់ខ្ពស់

-ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយ បន្ថែមផាសុកភាពសម្រាប់អ្នកដំណើរ

-មុខងារចាក់សោរប៉ុងក្រោយ (Rear Differential Lock) សម្រាប់បង្កើនសមត្ថភាពក្នុងការបើកបរលើផ្លូវលំបាក

-បំពាក់ដោយយ៉ាន់កង់អាលុយមីញ៉ូមរចនាថ្មី បែបស្ព័រ

បន្ថែមពីនេះ រថយន្ត Ford Ranger XL ក៏ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖

-ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm

-ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm

Leave a Reply

Your email address will not be published. Required fields are marked *