“ម៉ែនាថ” ទើបសម្ពោធចាក់បញ្ចាំងយប់មិញនេះ សៅ ឧត្ដម ជាតួអង្គសំខាន់ លះបង់មិនសល់សូម្បីតែលីអូ

ខ្សែភាពយន្ដខ្មែរបែបភ័យរន្ធត់ និងកម្សត់ដំណាលអំពីខ្សែជីវិតរបស់នាងនាថ ស្វាមី និងកូន ត្រូវបានអ្នកនិពន្ធបង្កើតជាសាច់រឿងប្លែក និងជក់ចិត្ដមួយ បើទោះបីជា “ម៉ែនាថ” ជាចំណងជើងខ្សែភាពយន្ដមួយត្រូវបានទស្សនិកជនខ្លះគិតថាដដែលៗយ៉ាងណាក្ដី។ “ម៉ែនាថ” ដែលចាយទុនប្រមាណ ១០ម៉ឺនដុល្លារកាលពីឆ្នាំទៅ ហើយបានសម្ពោធដាក់បញ្ចាំងគ្រប់រោងភាពយន្ដនៅកម្ពុជាកាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ គឺមានការចូលរួមសម្ដែងដោយតាប្រុសល្បីៗដូចជា៖ នាយក្រូច នាយសុបិន្ដ នាយ Mai…

ភាពយន្ត “៤នាក់បូក១” រសជាតិថ្មី សើចបន្លំភ័យ នាំអ្នកទៅជួបអាថ៌កំបាំងកណ្តាលព្រៃ មណ្ឌលគិរី ជាមួយតួឯកដែលនឹកស្មានមិនដល់!

វិស័យភាពយន្តខ្មែរកំពុងបោះជំហានទៅរកកម្រិតស្តង់ដារថ្មីមួយទៀត តាមរយៈវណ្ណកម្មថ្មីរបស់ផលិតកម្ម គ្រាប់ពេជ្រ គឺរឿង «៤នាក់បូក១»។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលបំផុតនោះ គឺការបង្ហាញខ្លួនរបស់តួឯក ៤ ជើងដ៏ឆ្លាតវៃឈ្មោះថា «ខេនឌី» (Candy) ដែលនឹងមកបង្ហាញសមត្ថភាពសម្តែងពិតៗដោយមិនប្រើប្រាស់បច្ចេកវិទ្យា AI ឡើយ។ ក្រោមស្នាដៃដឹកនាំដ៏ប៉ិនប្រសប់របស់អ្នកដឹកនាំរឿង លោក ឌៀប សុវណ្ណតារា ភាពយន្តនេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងអាថ៌កំបាំងប៉ុណ្ណោះទេ…

រោងភាពយន្តខ្មែរ ១០០ភាគរយ! Sabay Cinema បើកទំព័រថ្មីនៃវិស័យកុន និងការកម្សាន្តនៅកម្ពុជា

រាជធានីភ្នំពេញ – ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ – វិស័យកម្សាន្តនៅកម្ពុជាបានឈានចូលដល់របត់ថ្មីមួយនៅថ្ងៃនេះ ជាមួយនឹងការសម្ពោធជាផ្លូវការនូវ Sabay Cinema ដែលពីមុនប្រតិបត្តិការក្រោមឈ្មោះ Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group បានដកប្រតិបត្តិការរបស់ខ្លួនចេញពីកម្ពុជា ស្របតាមយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធអាជីវកម្មក្នុងតំបន់ឡើងវិញ។ ជាការឆ្លើយតប…